Browsing Category Uncategorized

ការបោកប្រាស់ក្នុងមតិយោបល់៖ ការស៊ើបអង្កេតលើការបន្លំមតិសាធារណៈនៅលើទំព័រហ្វេសប៊ុកទៅលើកប្រព័ន្ធផ្សព្វផ្សាយកម្ពុជា

ខ្ញុំបានសង្កេតឃើញសកម្មភាពនៃការបញ្ចេញមតិមិនប្រក្រតីនេះជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតជាតិកម្ពុជាឆ្នាំ ២០២៣ ដែលវាបានជំរុញឱ្យខ្ញុំធ្វើការការស៊ើបអង្កេតពីយុទ្ធនាការមួយនេះ។ ចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៤ ខ្ញុំបានវិភាគមតិយោបល់សាធារណៈជាង ៦២៥ ០០០ មតិ លើការផ្សាយផ្ទាល់ចំនួន ៤៥ លើទំព័រហ្វេសប៊ុករបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជាចំនួនបី រួមមាន៖ វិទ្យុអាស៊ីសេរី (RFA Khmer) សំឡេងប្រជាធិបតេយ្យ (VOD) និង The Cambodia Daily Khmer។ លទ្ធផលនៃការស្រាវជ្រាវបានចង្អុលបង្ហាញពីការសម្របសម្រួលដែលមានការរៀបចំទុកជាមុន ក្នុងការបង្ហោះសារដដែលៗ និងសារបង្កកំហឹងជាច្រើនចូលទៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ជាជាងប្រតិកម្មពិតប្រាកដពីអ្នកប្រើប្រាស់។ សកម្មភាពនៃការបញ្ចេញមតិបានកើនឡើងយ៉ាងគំហុកជាញឹកញាប់ ចាប់ពីពីរ បី មតិ រហូតដល់ជាង…

Read More

ការវិភាគមតិសាធារណៈ សន្ទរកថារបស់លោកបណ្ឌិត គិន ភា នៅរាជបណ្ឌិត្យសភាកម្ពុជា

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត គិន ភា បានថ្លែងសុន្ទរកថាមួយនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ ខ្ញុំបានប្រមូលមតិយោបល់ចំនួន ២,៣៦៩ ពីទំព័រហ្វេសប៊ុក Cambonomist និងបានសិក្សាវិភាគដើម្បីស្វែងយល់ពីទស្សនៈរបស់ប្រជាពលរដ្ឋ។ លទ្ធផលបានបង្ហាញថា ប្រជាពលរដ្ឋភាគច្រើន (៦៩,៤%) គាំទ្រខ្លឹមសារនៃសុន្ទរកថានេះ។ ចំណែកឯប្រហែល ២៤,៤% ទៀត បង្ហាញការមិនយល់ស្រប ឬមានមន្ទិលសង្ស័យ។ មតិយោបល់ជាច្រើនបានលើកឡើងពីបញ្ហាធំៗនៅក្នុងប្រទេសកម្ពុជា ដូចជា អំពើពុករលួយ ការកែទម្រង់ និងបញ្ហាដីធ្លីជាដើម។ ក្រៅពីនេះ ក៏មានការប្រៀបធៀបរវាងបញ្ញវន្តនាពេលបច្ចុប្បន្ន ទៅនឹងសពលោកបណ្ឌិត កែម ឡី ផងដែរ។ របាយការណ៍នេះបានប្រើប្រាស់គំនូសតាង និងទិន្នន័យជាក់លាក់…

Read More