Posts tagged Digital security

របាយការណ៍ស៊ើបអង្កេតការរំលោភបំពានទីតាំងនៅលើ Google Maps

សាវតារ នៃការសិក្សា នៅចុងខែមិថុនា ឆ្នាំ២០២៥ ឧប្បត្តិហេតុនៅតាមព្រំដែនមួយបានបណ្ដាលឱ្យទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិត[i] ដែលធ្វើឱ្យភាពតានតឹងរវាងកម្ពុជា និងថៃកាន់តែ​មានកម្តៅកើនឡើង។ បន្ទាប់ពីហេតុការណ៍នេះ សមាជិកនៃសហគមន៍អ្នកបញ្ចូល​ទិន្នន័យ​ទីតាំងផែនទី Google របស់ Cambodia Local Guides Connect បានចាប់ផ្តើម[ii]កត់សម្គាល់សកម្មភាពមិនប្រក្រតីមួយចំនួននៅលើ Google Maps។ សហគមន៍អ្នកបញ្ចូល​ទិន្នន័យ​ទីតាំងផែនទី Google បានសង្កេតឃើញទីតាំងថ្មីៗបានលេចឡើង​ជាភាសាថៃនៅលើទឹកដីកម្ពុជា ដែលមានខ្លឹមសារប្រមាថមើលងាយ និងកំណត់គោលដៅលើឥស្សរជនក្នុងស្រុក[iii]។ ពេលវេលា និងលំនាំទាំងនេះបានបង្ហាញថា បញ្ហាដែលកើតឡើងទាំងនេះ មិនមែនជាឧប្បត្តិហេតុចៃដន្យនោះទេ ប៉ុន្តែជាសកម្មភាពឌីជីថលដែលមានការរៀបចំទុក ដែលភ្ជាប់ទៅនឹងជម្លោះព្រំដែនដែលកំពុងមានជម្លោះជាក់ស្តែង។ ក្រុមអ្នកស្ម័គ្រចិត្តរបស់សហគមន៍ក្នុងស្រុក បានផ្តួចផ្តើមការកត់ត្រា[iv]ជាប្រព័ន្ធដើម្បីស្វែងយល់ពីវិសាលភាពនៃការយាយីឌីជីថលនេះ។ ការស៊ើបអង្កេតរបស់យើងបង្ហាញថា Google Maps ដែលត្រូវបានរចនាឡើងដើម្បីជួយមនុស្សរុករកទីតាំងនៅលើពិភពលោក…

Read More

តើអ្វីទៅជាក្រុម MMO?

តើអ្វីទៅជាក្រុម MMO? ចម្លើយ៖ MMO មកពីពាក្យពេញ Making Money Online ដែលហៅកាត់ថា MMO ដែលបកប្រែជាភាសាខ្មែរហៅថា ការរកលុយតាមអនឡាញ។ MMO ជាក្រុមមុស្ស ឬជាបុគ្គល ដែលធ្វើការរកចំណូល (លុយ) តាមរយៈសេវាកម្មនានានៅលើប្រព័ន្ធអ៉ីនធឺណេត ដែលប្រើប្រាស់នូវចំណេះជំនាញជាក់លាក់ផ្ទាល់ខ្លួន (Talent people) ដើម្បីសម្រេចការងារដែលបានផ្តល់ឲ្យ ហើយភាគច្រើនគឺជាអ្នកធ្វើការដោយខ្លួនឯង (Freelancer)។ ក្នុងនោះមានដូចជា អ្នកសរសេរអត្ថបទលក់ អ្នកបកប្រែតាមអនឡាញ អ្នកបម្រើសេវាកម្មអតិថិជនពីចម្ងាយ (remote customer sevice) រួមទាំងអ្នកផលិតមាតិការ(វិដេអូ សំឡេង រូបភាព អត្ថបទ)។…

Read More