Cambodian digital rights advocate Moses Ngeth collected 4,991 ads posted in 37 public Cambodian job listing groups on the messaging platform Telegram between April 2023 and July this year.
Posts Published by [email protected]
Cambodia Scam Recruitment Continued Despite Closure Claim, Researcher Says
Online recruitment for jobs tied to Cambodia’s scam industry continued in the weeks after the government told foreign diplomats there were currently no industrial online scam compounds remaining in the country, according to a report released Friday by digital security consultant Moses Ngeth.
កាត់ស្មៅ តែមិនកាត់ឬស៖ របាយការណ៍ស្តីពីការផ្សាយពាណិជ្ជកម្មការងារស្កេមនៅកម្ពុជា
ថ្ងៃនេះ ខ្ញុំសូមចេញផ្សាយរបាយការណ៍មួយ ដែលខ្ញុំបានចំណាយពេលធ្វើការអស់រយៈពេល ១១ ខែ ចាប់ពីខែតុលា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនោះ ខ្ញុំប្រមូលបានការផ្សាយពាណិជ្ជកម្មការងារចំនួន ៤,៩៩១ ករណី ពីឆានែល និងក្រុម Telegram សាធារណៈចំនួន ៣៧ ដែលផ្សព្វផ្សាយពាណិជ្ជកម្មការងារនៅក្នុងប្រទេសកម្ពុជា។ ការផ្សាយពាណិជ្ជកម្មទាំងនោះត្រូវបានសរសេរដោយអ្នកជ្រើសរើសបុគ្គលិក ដែលពួកគេសរសេរជាភាសាខ្មែរ ចិន និងអង់គ្លេស។ ខ្ញុំបានបង្កើតនូវមូលដ្ឋានទិន្នន័យមួយ (database) ដើម្បីប្រមូលទិន្នន័យទាំងនោះ ផ្ទៀងផ្ទាត់ និងសម្អាតទិន្នន័យ ព្រមទាំងពិនិត្យមើលការផ្សាយពាណិជ្ជកម្មទាំងនោះដោយហ្មត់ចត់ ដើម្បីយល់ដឹងថាការងារនីមួយៗ។ រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា បនល្បែងបោកប្រាស់តាមប្រព័ន្ធអនឡាញត្រូវបានបិទទ្វារហើយ។ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦…
ការបោកប្រាស់ក្នុងមតិយោបល់៖ ការស៊ើបអង្កេតលើការបន្លំមតិសាធារណៈនៅលើទំព័រហ្វេសប៊ុកទៅលើកប្រព័ន្ធផ្សព្វផ្សាយកម្ពុជា
ខ្ញុំបានសង្កេតឃើញសកម្មភាពនៃការបញ្ចេញមតិមិនប្រក្រតីនេះជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតជាតិកម្ពុជាឆ្នាំ ២០២៣ ដែលវាបានជំរុញឱ្យខ្ញុំធ្វើការការស៊ើបអង្កេតពីយុទ្ធនាការមួយនេះ។ ចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៤ ខ្ញុំបានវិភាគមតិយោបល់សាធារណៈជាង ៦២៥ ០០០ មតិ លើការផ្សាយផ្ទាល់ចំនួន ៤៥ លើទំព័រហ្វេសប៊ុករបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជាចំនួនបី រួមមាន៖ វិទ្យុអាស៊ីសេរី (RFA Khmer) សំឡេងប្រជាធិបតេយ្យ (VOD) និង The Cambodia Daily Khmer។ លទ្ធផលនៃការស្រាវជ្រាវបានចង្អុលបង្ហាញពីការសម្របសម្រួលដែលមានការរៀបចំទុកជាមុន ក្នុងការបង្ហោះសារដដែលៗ និងសារបង្កកំហឹងជាច្រើនចូលទៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ជាជាងប្រតិកម្មពិតប្រាកដពីអ្នកប្រើប្រាស់។ សកម្មភាពនៃការបញ្ចេញមតិបានកើនឡើងយ៉ាងគំហុកជាញឹកញាប់ ចាប់ពីពីរ បី មតិ រហូតដល់ជាង…
និន្នាការនៃការបំពានតាមអនឡាញ ដែលយាយីដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា
របាយការណ៍នេះធ្វើការឃ្លាំមើលទំព័រហ្វេសប៊ុក (Facebook pages) របស់អង្គការសង្គមស៊ីវិលកម្ពុជាចំនួនដប់ប្រាំ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៦។ អំឡុងពេលនៃការឃ្លាំមើលនេះ គ្របដណ្តប់លើអត្ថបទបង្ហោះសរុបចំនួន ១.៥៥៦ អត្ថបទ ដែលមានមតិយោបល់សរុបចំនួន ២៤.២៩៨។ ក្នុងចំណោមមតិយោបល់ទាំងនោះ មតិយោបល់ចំនួន ៤.៩០៣ ដែលដកស្រង់ចេញពីអត្ថបទបង្ហោះចំនួន ៥៤ នៅទូទាំងអង្គការចំនួនប្រាំមួយ ត្រូវបានជ្រើសរើសសម្រាប់ការវិភាគលម្អិតអំពីទម្រង់នៃពាក្យសម្ដីស្អប់ខ្ពើម, ភាសាប្រមាថ, និងការបញ្ចេញមតិមិនពិតប្រាកដ។ អង្គការទាំងប្រាំមួយដែលត្រូវបានជ្រើសរើសសម្រាប់ការវិភាគលម្អិតនោះ រួមមាន៖ សមាគមអាដហុក (Adhoc), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), អង្គការសង់ត្រាល់ (CENTRAL), អង្គការខុមហ្វ្រែល (Comfrel), អង្គការលីកាដូ (LICADHO), និងប្រជាកាសែត…
ការវិភាគទៅលើមតិសាធារណៈ ស្តីពី ការប្រើប្រាស់ ការនិយាយភាសាលាយឡំគ្នា ខ្មែរ-អង់គ្លេស ឬហៅថា Code-Switching
កាលពីពេលថ្មីៗនេះ វីដេអូលើកទឹកចិត្តខ្លីមួយបានល្បីសុះសាយពាសពេញបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ មិនមែនជាខ្លឹមសារដែលអ្នកនិយាយចង់ផ្ដល់ឱ្យនោះទេ តែគឺជា “របៀបដែលនាងនិយាយ”។ នាងបាននិយាយលាយឡំគ្នារវាងភាសាខ្មែរ និងភាសាអង់គ្លេស ដែលបង្កឱ្យមានការជជែកដេញដោលយ៉ាងក្ដៅគគុកនៅក្នុងផ្នែកមតិយោបល់។ ដើម្បីយល់ដឹងពីការពិតដែលបង្កប់នៅពីក្រោយសម្លេងរំខានទាំងនោះ ការសិក្សានេះបានធ្វើការវិភាគលើមតិយោបល់សរុបចំនួន ៩៩០ ដោយធ្វើការចាត់ថ្នាក់ប្រភេទម្ដងមួយៗ។ លទ្ធផលដែលរកឃើញ៖ អ្នកអាចទាញយករបាយការណ៍ពេញលេញ ដែលមានរួមបញ្ចូលទាំងគំនូសតាងទិន្នន័យ និងឧទាហរណ៍នៃមតិយោបល់ជាក់ស្តែងនៅខាងក្រោមនេះ។ ទាញយករបាយការណ៍នៃការសិក្សា នៅទីនេះ
«បុកស្លាប់ប៉ុណ្ណឹង បង់លុយឱ្យ ២ម៉ឺនដុល្លារបញ្ចប់រឿង» ជាពាក្យសម្តីដែលធ្វើឲ្យបាត់បង់ទំនុកចិត្តសាធារណៈ
កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កហើយរត់មួយនៅរាជធានីភ្នំពេញ បានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់សាធារណជននៅលើបណ្ដាញសង្គម។ អ្នកបើកបរស្រវឹងស្រាម្នាក់បានបង្ករបួសស្នាមលើក្មេងប្រុសម្នាក់ ហើយត្រូវបានគេឮថាបានផ្ដល់ប្រាក់ចំនួន ២០,០០០ ដុល្លារ ដើម្បី “បញ្ចប់រឿង”។ នៅពេលដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះអំពីហេតុការណ៍នេះនៅលើហ្វេសប៊ុក ប្រជាជនកម្ពុជារាប់ពាន់នាក់បានចូលមកបញ្ចេញមតិឆ្លើយតប។ ខ្ញុំបានប្រមូល និងវិភាគរាល់មតិយោបល់ទាំង ៣,៧៤៥ ដែលបានដកស្រង់ចេញពីការបង្ហោះនោះ ដើម្បីឆ្លើយសំណួរចំនួនបីគឺ៖ តើមហាជនមានទំនុកចិត្តលើអាជ្ញាធរដែរឬទេ? តើពួកគេយល់ឃើញយ៉ាងណាចំពោះអំណាចដែលនៅពីលើច្បាប់? ហើយតើពួកគេចង់ឃើញអ្វីខ្លះ? លទ្ធផលដែលទទួលបានគឺគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងចំណោមមនុស្ស ២០ នាក់ដែលមានមតិច្បាស់លាស់ គឺមាន ១៩ នាក់ដែលបង្ហាញពីការមិនទុកចិត្ត ហើយមានតែម្នាក់ប៉ុណ្ណោះដែលបង្ហាញពីក្ដីសង្ឃឹម។ ក្តីបារម្ភចម្បងបំផុតគឺការទាមទារភស្តុតាងពីកាមេរ៉ាសុវត្ថិភាព (CCTV) (២៨៣ មតិ),…
ការវិភាគមតិសាធារណៈ សន្ទរកថារបស់លោកបណ្ឌិត គិន ភា នៅរាជបណ្ឌិត្យសភាកម្ពុជា
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត គិន ភា បានថ្លែងសុន្ទរកថាមួយនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ ខ្ញុំបានប្រមូលមតិយោបល់ចំនួន ២,៣៦៩ ពីទំព័រហ្វេសប៊ុក Cambonomist និងបានសិក្សាវិភាគដើម្បីស្វែងយល់ពីទស្សនៈរបស់ប្រជាពលរដ្ឋ។ លទ្ធផលបានបង្ហាញថា ប្រជាពលរដ្ឋភាគច្រើន (៦៩,៤%) គាំទ្រខ្លឹមសារនៃសុន្ទរកថានេះ។ ចំណែកឯប្រហែល ២៤,៤% ទៀត បង្ហាញការមិនយល់ស្រប ឬមានមន្ទិលសង្ស័យ។ មតិយោបល់ជាច្រើនបានលើកឡើងពីបញ្ហាធំៗនៅក្នុងប្រទេសកម្ពុជា ដូចជា អំពើពុករលួយ ការកែទម្រង់ និងបញ្ហាដីធ្លីជាដើម។ ក្រៅពីនេះ ក៏មានការប្រៀបធៀបរវាងបញ្ញវន្តនាពេលបច្ចុប្បន្ន ទៅនឹងសពលោកបណ្ឌិត កែម ឡី ផងដែរ។ របាយការណ៍នេះបានប្រើប្រាស់គំនូសតាង និងទិន្នន័យជាក់លាក់…
ការវិភាគមតិយោបល់របស់ទំព័រហ្វេសប៊ុក សារព័ត៌មាន AFP បទសម្ភាស លោក ហ៊ុន ម៉ាណែត ស្តីពីមជ្ឈមណ្ឌលឆបោក
របាយការណ៍នេះពិនិត្យមើលមតិយោបល់ចំនួន ១,៤៨៩ លើការបង្ហោះនៅលើហ្វេសប៊ុករបស់ AFP។ ការបង្ហោះនោះគឺនិយាយអំពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលបានធ្វើការសម្ភាសអំពីមជ្ឈមណ្ឌលឆបោកនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសន៍របស់គាត់ គាត់បានបដិសេធការអះអាងថារដ្ឋាភិបាលបានជួយប្រតិបត្តិករឆបោក។ ការវិភាគនេះ ពិនិត្យពីមតិយោបល់ដែលបានផ្សាយរយៈពេលពីរថ្ងៃ៖ ថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ ២០២៦។ របាយការណ៍នេះ សិក្សាពីអ្វីដែលមនុស្សម្នាបាននិយាយថា តើមតិយោបល់ទាំងនោះជាការពិត ឬត្រូវបានចម្លង និងថាតើគណនីណាមួយទំនងជាអាចត្រូវបានប្រើប្រាស់ដោយប្រព័ន្ធស្វ័យប្រវត្តិ (bot) ដែរឬទេ។ ការរកឃើញទី១ — មតិយោបល់ភាគច្រើនត្រូវបានចម្លងគ្នា (ដូចៗគ្នា) មតិយោបល់ស្ទើរតែ ៨ ក្នុងចំណោម ១០ ដែលស្មើនឹង ៧៩.៨%…
ការប្រើប្រាស់ពាក្យស្អប់ខ្ពើមតាមប្រព័ន្ធឌីជីថលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃលើបញ្ហាយន្តហោះ Gripen: លំនាំនៃគណនីពិតប្រាកដ និងគណនីមិនពិតប្រាកដ
ខ្ញុំបានវិភាគគណនីហ្វេសប៊ុកចំនួន ២៣៧ ក្នុងអំឡុងពេលមានភាពចម្រូងចម្រាសលើយន្តហោះចម្បាំង Gripen រវាងប្រទេសថៃ កម្ពុជា និងស៊ុយអែត ក្នុងខែសីហា ឆ្នាំ២០២៥។ នេះគឺជាអ្វីដែលខ្ញុំបានរកឃើញ៖ ការស្រាវជ្រាវនេះបង្ហាញពីរបៀបដែលគណនីក្លែងក្លាយបង្កើនការស្អប់ខ្ពើមក្នុងអំឡុងពេលមានជម្លោះ និងបង្ខូចការយល់ដឹងរបស់សាធារណជន។ ការពិភាក្សានៅលើបណ្ដាញសង្គមបានបង្ហាញពីចំណុចផ្ទុយពីអ្វីដែលបានកើតឡើងជាក់ស្តែង។ សូមអានរបាយការណ៍លំអិត និងវិធីសាស្ត្រនៃការសិក្សា របាយការណ៍៖ Khmer English វិធីសាស្ត្រនៃការសិក្សា៖ English បាយការណ៍នេះប្រើពុម្ពអក្សរ Niradei ដែលទទួលបានពី ទេព សុវិចិត្រ (Anagata Type) សម្រាប់អក្សរខ្មែរនិងអង់គ្លេស។